~*~ ឈ្មោះ​ខ្មែរ Khmer Names ~*~
ឈ្មោះ​របស់​ជនជាតិ​ខ្មែរ

-=សូមស្វាគមន៍=-

គេហទំព័រ​ប្លក់ ឈ្មោះ​ខ្មែរ ជា​ភាសា​ខ្មែរនេះ ជា​គេហទំព័រ​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង បន្ទាប់​ពី​គេហទំព័រ​ចាស់​ឈ្មោះ​ជនជាតិ​ខ្មែរ​របស់​ខ្ញុំ។

ខ្ញុំបាទ​បាន​ចំណាយ​ពេល​ដ៏​យូរ​ ក្នុង​ការស្រាវ​ជ្រាវ​ចងក្រង​នូវ​ស្ទើ​រាល់​ឈ្មោះ​ខ្មែរ​ទាំង​អស់ ដើម្បី​ងាយ​ស្រូល​ដល់​អស់លោក​អ្នក​ក្នុង​ការ​រក​ឈ្មោះ​ខ្មែរ​ដាក់​អោយ​កូនៗ របស់​លោក​អ្នក សរសេរ​អោយ​បាន​ត្រឹម​ត្រូវ​តាម​ពាក្យ​ខ្មែរ និងមិនត្រឹម​តែ​ប៉ុណ្ណោះ ​ដើម្បី​អោយ​កូន​ៗ​ខ្មែរ​ជំនាន់​ក្រោយ​ទាំង​អស់​ដឹង​ថា ​ខ្មែរមាន​ឈ្មោះ​អ្វី​ខ្លះ ព្រោះ​ខ្ញុំ​ឃើញ​ថា​សព្វ​ថ្ងៃ​នេះ​ការ​ប្រើ​ប្រាស់​ឈ្មោះ​ខ្មែរ​ កាន់​តែ​តិច​ទៅ​ៗ គួរ​អោយ​បារម្ភ​ ខ្លាច​ក្រែង​​វា​បាត់​បង់​ទៅ​ថ្ងៃ​ក្រោយ ដោយ​សារ​តែ​វប្បធម៌​បរទេស​ហូរ​ចូល​មក​ស្រុក​ខ្មែរ​ច្រើន។

សូម​អោយ​វប្បធម៌ អារ្យធម៌ ប្រពៃណី ជាតិ​ខ្មែរ​នៅ​ស្ថិត​ស្ថេរ​ជា​ដ៏​រាប៕

ដើម្បី​អោយ​គេហទំព័រ​ប្លក់​ឈ្មោះ​ខ្មែរ​​របស់​ខ្ញុំ​បាទ​ កាន់​តែមាន​លក្ខណៈជាផ្លូវការ សូម​លោកអ្នក​ជួយ​បញ្ចេញ​យោបល់​នៅ​ក្នុង “យោបល់លោកអ្នក“។ សូម​អរគុណ!

វេយ៉ាណុង

 

 

រក្សា​សិទ្ធិគ្រប់យ៉ាង

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: