~*~ ឈ្មោះ​ខ្មែរ Khmer Names ~*~
ឈ្មោះ​របស់​ជនជាតិ​ខ្មែរ

យោបល់​លោក​អ្នក

សូម​លោក​អ្នក​បញ្ចេញ​យោបល់​

នៅ​ទី​នេះ ៖

លោកអ្នក​អាចបញ្ចូល​ ឈ្មោះត្រកូល ដែល​លោក​​​អ្នក​ស្គាល់​​នៅ​ទី​នេះ ដើម្បី​អោយ​ដឹង​ថា​តើ​ជនជាតិ​ខ្មែរ​យើង​បច្ចុប្បន្ន​ មាន​ឈ្មោះ​ និង ត្រកូល​ខ្មែរ​ពិត និង ​កំលាយ​ប៉ុន្មាន ហើយ​បើ​វា​មាន​អត្ថន័យ សូម​បញ្ចូល​អត្ថន័យ​អោយ​ផង។

សូម​អរគុណបាទ!

 

7 Responses to “យោបល់​លោក​អ្នក”

  1. ពិត​ជា​គំនិត​ល្អ​មែន​ក្នុង​ការ​បង្កើត Blog សំរាប់​រក​ឈ្មោះ​ខ្មែរ​ដាក់​ឲ្យកូន! កាល​ពី​ខែ​មុន​មាន​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​នៅ​ស្រុក​ក្រៅ​ចង់​ដាក់​ឈ្មោះ​កូន​គេ​ដែល​នឹង​កើត​នៅ​ចុង​ខែនេះ។ គេ​បាន​ទូរស័ព្ទ​មក​ឲ្យ​ខ្ញុំ​ជួយ​រក​គេ ខ្ញុំ​ជួយ​រក​បាន​៣-៤​ឈ្មោះ​ហើយ តែ​ចាំ​ខ្ញុំ​ណែនាំ​គេ​ឲ្យ​មក​រក​នៅ​ក្នុង Blog របស់​លោក​បន្ថែម ព្រោះ​មាន ឈ្មោះ​ល្អ​ៗ​ចើ្រន ហើយ​ពិរោះ​មាន​ន័យ​ទៀត ។​

  2. សូម​អរគុណ​លោក V សំរាប់​ការ​​បញ្ចេញ​យោបល់​​ដំបូង​បង្អស់​នៅ​ក្នុង​គេហទំព័រ​ប្លក់​របស់​ខ្ញុំ។
    សង្ឃឹម​ថា​លោក​អាច​រក​ឈ្មោះ​ខ្មែរ​ល្អៗ​ ដាក់​អោយ​កូន​មិត្ត​ភ័ក្តិ​របស់​លោក។

  3. ខ្ញុំមិនដឹងថាលោកបានកែពាក្យឲ្យទុំ វណ្ណៈ យ៉ាងណាខ្លះនោះទេ ប៉ុន្តែខ្ញុំ
    សម្គាល់ឃើញពាក្យមួយដែលលោកកែឲ្យគឺពាក្យថា«អោយ» ឲ្យសរសេរ
    ជា«ឱយ»បែបយ៉ាងនេះក៏មិនត្រូវដែរ ព្រោះបើយោងតាមវចនានុក្រមខ្មែរ​
    បោះពុម្ពឆ្នាំ១៩៦៧ត្រង់ទំព័រក. បានបញ្ជាក់ឲ្យសរសេរបែបនេះ«ឱ្យ»
    ឬបែបនេះ«ឲ្យ»វិញ។ ចំណែកនៅទំព័រ១៨៤៤បានបញ្ជាក់ថាតាមកិច្ច
    ប្រជុំរបស់គណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងក្នុងឆ្នាំ១៩១៥
    បានបញ្ជាក់ឲ្យប្រើ«ឱ្យ,ឲ្យ»យ៉ាងនេះគឺមិនឲ្យប្រើ«ឱយ»យ៉ាងនេះទេ។
    សូមអរគុណ!

  4. សូម​អរគុណ!
    ឥឡូវ​នេះ​ខ្ញុំ​ច្របូក​ច្របល់​អស់​ហើយ កាល​ពី​ខ្ញុំ​រៀន​តាំង​ពី​ថ្នាក់ទី​១ ដល់​ទី​១១ គ្រូ​របស់​ខ្ញុំ​សរសេរ​តែ “ អោយ” បែប​នេះ​ សូម្បី​តែក្នុង​សៀវភៅ​ពុម្ភ ដែល​ខ្ញុំ​បាន​អាន។ វា​ទៅ​ជា​ទំលាប់​ទៅ​ហើយ មិន​ដឹង​ជា​ត្រូវ​យក​ការសរសេរ​មួយ​ណា​ជា​ផ្លូវការ?

  5. ខ្ញុំក៏ដូចគ្នា!   ខ្ញុំទើបតែរៀនកែពេលខ្ញុំមករៀននៅសាកលវិទ្យាល័យនេះ
    ដែរទេ។ សម្រាប់ការសរសេររបស់ខ្មែរយើងបច្ចុប្បន្នគឺមានតែយោងទៅ
    តាមវចនានុក្រមសម្តេចជួនណាតនេះហើយដែលត្រឹមត្រូវនោះ។

  6. ខ្ញុំមកទីនេះជាលើកតំបូងព្រោះ
    ខ្ញុំស្វែងរកឈ្មោះអោយកូនមិត្តរបស់ខ្ញុំ
    អរគុណសំរាប់ពេលវេលាដែលបានបង្កើត
    គេហទំព័រដ៏មានប្រយោជន៍នេះ។

  7. ជំរាបសួរម្ចាស់ប្លុក


Leave a Reply